មកទល់ពេលនេះ អ្នកលក់នៅផ្សារអូឫស្សី៦០នាក់ហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

បើគិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមអាជីវករលក់ដូរនៅផ្សារអូរឫស្សីបានកើនអ្នកវិជ្ជមានជំងឺកូវីដ-១៩ដល់៦០នាក់ហើយ នេះបើយោងតាមការឲ្យដឹងពីអនុគណៈកម្មកាស្រាវជ្រាវជំងឺកូវីដ-១៩។

អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទផ្សារអូរឫស្សីជាបណ្តោះអាសន្នកាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរកឃើញថា ក្រុមអាជីវករមួយចំនួនធំមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខណៈអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលច្រើនទៀតមិនទាន់កំណត់មុខសញ្ញាបាននៅឡើយ។

ក្នុងនោះដែរ អាជ្ញាធរ​ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ពិសេសអ្នកធ្លាប់បានចេញចូលផ្សារអូរឫស្សីកន្លងមកនោះ បើមានអាការៈមិនស្រួល ខុសប្រក្រតីសូមប្រញ៉ាប់ទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមជ្ឈមណ្ឌលយកសំណាកនានាដែលកំណត់ដោយអាជ្ញាធរ។ ដោយឡែក​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close