កម្ពុជា បន្ត​រក​ករណី​ឆ្លង​ក្នុង​សហគមន៍​ថ្មី ១១៣​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ ៩០​នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ១១៣​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ ៩០​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ១១៣​នាក់ គឺ​ករណី​ឆ្លង​ក្នុង​សហគមន៍ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ១០៣​នាក់​, ខេត្តស្វាយរៀង ៣​នាក់​,​ខេត្តកណ្តាល​៣​នាក់​, ខេត្ត​ព្រះសីហនុ ៣​នាក់ និង​ខេត្តកំពត​ម្នាក់​។ ក្នុងករណី​អ្នក​ឆ្លង​ក្នុង​សហគមន៍​នេះ មាន​ជនជាតិ​ចិន ៤នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៩០​នាក់ គឺមាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ៨៨​នាក់ និង​អ្នក​ឆ្លង​ពី​ក្រៅប្រទេស ២​នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣ ០២៨​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ៩១៤​នាក់ កំពុង​សម្រាក​ព្យាបាល ១ ០៨៥​នាក់ ស្លាប់ ២៤​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ២ ៤៩៦​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close