បុរសសន្តិសុខដែលបាញ់យុវជនម្នាក់ស្លាប់នៅស្ពានអាកាសផ្សារដីហុយ ត្រូវតុលាការដេាះលែង
បុរសសន្តិសុខធនាគារ ABA ដែលបានដកកាំភ្លើងបាញ់ការពារខ្លួនបណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅក្រោមស្ពានអាកាសផ្សារដីហុយ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេាះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដេាះលែង។
តាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានសាកសួរលើឈ្មេាះ ភឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណំុរឿង ព្រះរាជអាជ្ញាបានដេាះលែងឈ្មេាះ ភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះ ជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។