ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ២នាក់ទៀត ជាអ្នកធ្លាប់ទៅហាងកាហ្វេលិង្គ១០០០
រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ គេបានរកឃើញមនុស្ស២នាក់វិជ្ជមានកូវីដ១៩ ដែលជាអ្នកពាក់ព័ន្ធជាមួយនឹងបុរសរត់តាក់ស៊ីដែលវិជ្ជមានកូវីដ១៩ និងបានទៅហាងកាហ្វេលិង្គ១០០០។
រដ្ឋបាលខេត្តបានបញ្ជាក់អត្តសញ្ញាណអ្នកឆ្លងថ្មីទាំង២នាក់នេះ ដោយ ១.ឈ្មោះ ទាវ សូវៀត អាយុ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទៅហាងកាហ្វេលិង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១, ២.ឈ្មោះ ពុធ សំអាត អាយុ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានទៅហាងកាហ្វេលិង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។