លោក នេន ចំរើន ប្រធានក្រុមការងារទី៨ប្រចាំគោលដៅមណ្ឌលចត្តាឡីស័ក ប្រគល់សេចក្តីសម្រេចពីការបញ្ចប់មណ្ឌលចត្តាឡីស័កជូនអ្នកគ្រប់គ្រងនីមួយៗ
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានក្រុមការងារទី៨ប្រចាំការគោលដៅមណ្ឌលចត្តាឡីស័កសណ្ឋាគារកាស៊ីណូតុងហ្វាងប៉ាលីរឹន ផ្ទះសំណាក់ជីងហ្វុង និង អាគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារកាស៊ីណូតុងហ្វាប៉ាលីរិន បានប្រគល់សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការបញ្ចប់ជាមណ្ឌលចត្តាលីស័កជូនអ្នកគ្រប់គ្រងទូទៅទាំង០៣ទីតាំង។
ក្នុងឱកាសនោះដែរ លោកប្រធានក៏បានប្រគល់លិខិតបញ្ជាក់សុខភាពជូនអ្នកពាក់ព័ន្ធ ព្រមទាំងបានណែនាំឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននិងការពារ៣កុំ៣ការពារតាមការណែនាំរបស់ប្រមុខរាជរាដ្ធាភិបាលកម្ពុជាក៍ដូចជាក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។