ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ទៅកាន់​ព្រំដែន​ប្រទេសជិតខាង​កើនឡើង អង្គការ UNHCR សម្រេច​ផ្តល់ជំនួយ​

​ការិយាល័យ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជា​ជាតី នៅ​ថ្ងៃទី ៧​ខែមេសា​បានប្រកាសថា ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស UNHCR បាន​សហការ​ជាមួយ​ដៃគូ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​រង​ផលប៉ះពាល់​ដោយសារ​អំពើហិង្សា​បង្កឡើង​ដោយ​យោធា​។​

​តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ នៅពេលនេះ​មាន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដល់​ទៅ ៧១០០​នាក់ បាន​ចាក់​ចេញពី​តំបន់ Kayin និង Bago ភាគ​កណ្តាល​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​បារម្ភ​ខ្លាច​ក្លាយទៅជា​ជនរងគ្រោះ​នៅក្នុង អំពើហិង្សា​រវាង​កម្លាំង​យោធា​និង​ក្រុម​ប្រដាប់អាវុធ កា​រ៉ែ​ន គាំទ្រ​ក្រុមបាតុករ​ប្រឆាំង​យោធ​។​

​ជាមួយគ្នានេះដែរ​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ​ចាន់​អូ​ចា បាន​បញ្ជាក់ថា ប្រទេស​នេះ​បាន​ជួយ​ក្រុម​ជនភៀសខ្លួន មី​យ៉ាន់​ម៉ា ដែល​បាន​ភៀសខ្លួន​ចូលមក​ព្រំដែន​ប្រទេស​ថៃ​។ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​មួយចំនួន​ក៏មាន​បញ្ហា​សុខភាព ក៏បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ផងដែរ​។​

​កាលពី​ថ្ងៃទី ទី​៧​ខែមេសា មាន​ករណី​ផ្ទុះ​យ៉ាងខ្លាំង​៣​លើក​នៅ​ទីក្រុង Yangon ក្នុងនោះ​មានការ​ផ្ទុះ​គ្រាប់រំសេវ​នៅ​ទីស្នាក់ការ​រដ្ឋាភិបាលយោធា ទីស្នាក់ការ យោធា និង​ម្ឈ​មណ្ឌល​ផ្សារ​ទំនើប ។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​១៥​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន នៅ​ថ្ងៃទី​៧​ខែមេសា​។​

​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing បាន​លើកឡើងថា គោលដៅ​របស់​ក្រុម ប្រឆាំង​មិន​គោរព​ច្បាប់ គឺជា​ការ​បំភ្លេច​បំផ្លាញ​ប្រទេសជាតិ មិនអាច​រក​ដំណោះស្រាយ​បានឡើយ​។ លោក​ក៏​ធ្លាប់បាន​លើកឡើងថា នឹង​រៀបចំ​ការបោះឆ្នោត ហើយ​ប្រគល​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close