ករណី​ឃាតកម្ម​! ស្ត្រី​ម្នាក់ ត្រូវ​គេ​អារ​.​កសម្លាប់ យក​សព​មក​ចោល នៅ​ផ្លូវ​ចំណោត​ចុះ ទៅ​វត្ត​អូរត្រេះ ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​៩ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​ស្លាប់ ដោយ​ឃើញ​ស្នាម​មុខរបួស អារ​.​ក ដែល​ទំនង​ជាមាន​ជនល្មើស​អារ​.​ក​សម្លាប់ ហើយ​ទុក​សព​ជនរងគ្រោះ នៅ​ម្តុំ​ផ្លូវ​ចំណោត​ចុះទៅ​វត្ត​អូរត្រេះ (​ផ្លូវ​អា​ឡាំង​ដឺ​ឡុង​) ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ ពាក់​អាវដៃវែង​ពណ៍​លឿង ស្លៀកខោ​ជើងវែង​ពណ៍​ខ្មៅ​មាន​ឆ្នូត​ស និង​ស្រោមជើង​ព​ណ៍ស បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ និង​ស្វែងរក​ជនល្មើស​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close