ព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការសាឡាងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ពីកោះពេជ្រ ទៅកោះនរា
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់។
ការដាក់ឲ្យដំណើរការសាឡាងឆ្លងកាត់ទន្លេបាសាក់នេះ ត្រូវគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។