៣​ខែ ដើមឆ្នាំ​នេះ​! អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៥០​ភាគរយ ក្នុង​ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ រយៈពេល ៣​ខែ​ដើមឆ្នាំ​២០២១ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្តសៀមរាប មាន​ចំនួន​សរុប​១៣​នាក់ ថយចុះ​៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នឹង​ឆ្នាំ​២០២០ នេះ​បើតាម​របាយការណ៍ សកម្ម​ការងារ​របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​។​

​តាម​របាយការណ៍ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ បង្ហាញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​សរុប ១១​ករណី ថយចុះ ០៧​ករណី និង​របួសធ្ងន់​ស្រាល​សរុប​ចំនួន ១៤​នាក់ ថយចុះ ១៥​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។​
​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ភាគច្រើន​បង្កដោយ​អ្នកបើកបរ​យានយន្ត​បើក​លើស​ល្បឿន​កំណត់ និង​បើកបរ​មិន​ប្រកាន់​ស្ដាំ​។​

​លោក ហូ សម័យ អនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បង្ហាញថា ជា​មធ្យម ប្រជាពលរដ្ឋ​ខ្មែរ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់​ក្នុង​មួយថ្ងៃ នេះ​ជា​បញ្ហា ដែល​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close