យោធាមីយ៉ាន់ម៉ា ដាក់កំហិតអ្នកប្រើប្រព័ន្ធអ៊ីនធើណិត និងរឹបអូសចានផ្កាយរណប
មីយ៉ាន់ម៉ា៖ ការបិទខ្ទប់ព័ត៌មាននៅក្រោមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែអាក្រក់ខ្លាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលសេវាអ៊ីនធើណិតបានប្រែជាពិបាកចូលប្រើនៅលើបណ្តាញជាច្រើន ។ អាជ្ញាធរនៅតំបន់ខ្លះថែមទាំងចាប់ផ្តើមរឹបអូសប្រមូលយកចានផ្កាយរណប ដែលត្រូវបានប្រជាជនប្រើដើម្បីទទួលបានព័ត៌មានអន្តរជាតិផងដែរ ។
ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃ០១ ខែកុម្ភៈមកនេះ បានបន្តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បើទោះជាកងកម្លាំងប្រដាប់អាវុធបានបាញ់សម្លាប់អ្នកតវ៉ាប្រឆាំងចំនួន១១នាក់នៅមួយថ្ងៃមុននេះក៏ដោយ ។
គួរបញ្ជាក់ផងដែរថា យោងតាមសមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាអ្នកតាមដានការសម្លាប់ និងចាប់ខ្លួននៅមីយ៉ាន់ម៉ា បានអោយដឹងថា យ៉ាងហោចណាស់មានក្រុមបាតុករប្រមាណ៥៩៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចមក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។