រដ្ឋាភិបាល​នឹង​បង់ថ្លៃទឹក ថ្លៃភ្លើងជំនួសរយៈពេល​៥ខែ សម្រាប់​គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ​១៩

ក្នុង​សេចក្តីថ្លែងសារពិសេស​តាម​កញ្ចក់ទូរទស្សន៍​នៅថ្ងៃនេះ សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល​នឹង​ជួយបង់ជំនួសថ្លៃទឹក និងភ្លើង រយៈពេល៥ខែ ក្នុងកម្រិតសមរម្យមួយ ដល់គ្រួសារដែល​មានអ្នកស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩។

ក្នុងនោះដែរ កន្លងកក្រុម​គ្រួសារដែលមានអ្នក​ស្លាប់ដោយសារជំងឺកូវីដ​១៩ ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០លានរៀល ព្រមទាំងអង្ករ​ចំនួន​១០០គីឡូក្រាមផងដែរ។

ដោយ​ឡែក​សម្រាប់អ្នកជំងឺកូវីដ​១៩ រដ្ឋ​នឹងជួយបង់ថ្លៃទឹក ថ្លៃភ្លើងចំនួន៣ខែ ។

សម្រាប់គ្រួសារដែល​ធ្វើចត្តាឡីស័ក រដ្ឋនឹង​ជួយ​ឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និង​ជួយបង់ថ្លៃទឹកភ្លើង កម្រិតអប្បបរមា រយៈពេល២ខែ។ ហើយករណីធ្វើចត្តាឡីស័ក​នៅ​តំបន់​បិទខ្ទប់ រដ្ឋនឹង​ផ្តល់បន្ថែមអង្ករក្នុងមួយគ្រួសារ ២៥គីឡូក្រាម មីមួយកេស និងត្រីខ ២០កំប៉ុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close