កូវីដ១៩ ធ្វើឲ្យបុរសអាយុ៥៩ឆ្នាំម្នាក់ទៀតស្លាប់ មុនដឹកមកដល់មន្ទីរពេទ្យ
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ បានជូនដំណឹងពីករណីបុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ១០ និង៥៥នាទីព្រឹកថ្ងៃទី៩ ខែមេសា មុនពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមក្រសួងសុខាភិបាលថា នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យ មើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។