អាជ្ញាធររាជធានីភ្នំពេញផ្អាក​មិ​ន​ឲ្យ​លក់​គ្រឿងស្រវឹងរយៈពេល​២សប្តាហ៍ ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ដោយសារ​តែមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លួច​លាក់​ប្រមូលផ្តុំ​កំបាំង​ភ្នែក​សមត្ថកិច្ច និង​ណាត់​គ្នា​ជួប​ជុំ​ទទួលទានគ្រឿងស្រវឹង នាំ​ឲ្យ​បាត់បង់​ស្មារតី​ភ្លេច​ការពារ​ខ្លួនពីជំងឺកូវីដ​១៩ ដែលជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ និង​ខណៈ​ដែលពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់ផងនោះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ហាម​គ្រប់​ផ្សារ​ គ្រប់ហាង​ទាំងអស់ ផ្អាក​លក់គ្រឿងស្រវឹងរយៈពេល​២សប្តាហ៍ គិត​ចាប់ពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១។

ជាមួយគ្នានេះដែរ ភោជនីយដ្ឋាន អាហារដ្ឋាន ហាង​កាហ្វេ ហាងភេសជ្ជៈ និង​អាជីវកម្ម​​ផ្នែកអាហារភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ការ​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទានក្នុង​បរិវេណអាជីវកម្ម​ដ្ឋានរបស់ខ្លួន ប៉ុន្តែអាច​ប្រកបអាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេចខ្ជប់បាន។

សូមអានសេចក្តីណែនាំ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close