បុគ្គលិក​បម្រើការ​កាស៊ី​ណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ប្រមូល​ផ្តុំគ្នា រង់ចាំ​បើក​ប្រាក់ខែ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ បុគ្គលិក​បម្រើការ​នៅកាស៊ី​ណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ស្ថិតនៅក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​រង់ចាំ​បើក​ប្រាក់ខែ​។​

​ចំពោះ​ការប្រមូល​ផ្តុំគ្នា នៅមុខ​កាស៊ីណូ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចុះ​ធ្វើ​ការអប់រំ និង​បំបែក​ភ្លាមៗ ដោយ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​អ្នកគ្រប់គ្រង​កាស៊ីណូ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​របស់​វិធាន​សំខាន់ៗ របស់​ក្រសួងសុខាភិបាល ពិសេស​គោលការណ៍​ណែនាំ ៣​កុំ និង​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជៀសផុត​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​។

​សូម​ជម្រាបជូន​ថា ករណីនេះ​ជាការ​ព្រមាន និង​ណែនាំ ចំពោះ​កាស៊ីណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ដែល​ខ្វះចន្លោះ​ក្នុងការ​គ្រប់គ្រង​បុគ្គលិក​ដោយ​អនុវត្ត​ខុស​ទៅនឹង​គោលការណ៍​គម្លាត​សុវត្ថិភាព ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ក្នុងករណី​បន្ត​ប្រព្រឹត្ត​នូវ​កំហុស​ដដែល ឬ​គោលការណ៍​នាំ​ផ្សេងៗ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​ពិន័យ​ដោយ​គ្មាន​ការលើកលែង​នោះឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close