លោក​ ងិន ហ៊ុន ប្រធាន​មន្ទីរកសិក​ម្មខេត្តកំពង់ឆ្នាំង​ប្រមូលលុយពី​បទល្មើសព្រៃ​ឈើ​គឃ្លើននិងប្រសាន៍រ​បស់រដ្ធា​ភិបាល​

បើតាមសំដីរបស់មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំងបានឃុបឃិត​ជាមួយនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង បានបើកដៃអោយ លោក សំ ប្ញ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ រមាស ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សំ ប្ញ​ទ្ធី តែងតែ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​ទៅ​ចៅហ្វាយនាយ​របស់ខ្លួន។ដូច្នេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​និង​ឈើ​អារច្រៀក​រួច​ក្នុង​មួយថ្ងៃៗ​រាប់សិប​គោយន្ត​និង​រថយន្ត​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស យ៉ាង​រលូន​ព្រោះ​ពួកគេ​បង់លុយ​ឲ្យ​លោក សំ ប្ញ​ទ្ធី តាម​ការកំណត់​។

បើតាមសម្តីឈ្មួញបានអោយដឹងថា ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​និង​ឈើ​អារច្រៀក​រួច​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ប្រសិនបើ​ពួកគេ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​ចៀស​មិន​ផុតពី​លោក សំ ប្ញ​ទ្ធី និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​នោះឡើយ​

ជាក់ស្ដែង​ណាស់បើគ្មានការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង លោក​សំ ប្ញ​ទ្ធីក៏មិនហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នោះឡើយ​។​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​ករណី​ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទឹកផុស តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ផងដែរ​។

ដូច្នេះសូមអោយថ្នាក់លើមេត្តាត្រួពិនិត្យ លើបុគ្គលសំ ប្ញ​ទ្ធី និង​បក្ខពួក​ ហើយជាពិសេសនោះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ និងនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំងនេះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close