កម្ពុជា បន្តរកករណីឆ្លងក្នុងសហគមន៍ថ្មី ២៧៧នាក់ទៀត និងមានអ្នកជាសះស្បើយ ៦០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៧៧នាក់ទៀត និងមានអ្នកជាសះស្បើយ ៦០នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងទាំង២៧៧នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ២០៤នាក់, ខេត្តតាកែវ ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ៣នាក់, ខេត្តកណ្តាល ២៣នាក់ និងខេត្តស្វាយរៀង ៤៣នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ៦០នាក់វិញ គឺមានម្នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង៥៩នាក់ទៀត ជាអ្នកឆ្លងក្នុងសហគមន៍ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៥១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២ ២១២នាក់, អ្នកកំពុងសម្រាកព្យាបាល ២ ២៦៨នាក់, អ្នកស្លាប់ចំនួន ៣០នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ គឺកើនឡើង ៣ ៩៨២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។