ខ្យល់កន្ត្រាក់ វាយប៉ើងផ្ទះអស់ជាច្រើនខ្នង ស្លាប់ស្ត្រីម្នាក់ ក្នុងស្រុកចំនួន២ នៃខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ ព្រមនឹងផ្គររន្ទះបាញ់ បណ្តាលឲ្យខូចខាតលំនៅដ្ឋានរបស់ពលរដ្ឋចំនួន ២១ខ្នង ឃ្លាំង១ខ្នង របើកដំបូល ៣ខ្នង រលំ០ខ្នង និងរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅក្នុងស្រុករុក្ខគីរី និងស្រុកសំពៅលូន ខេត្តបាតដំបង កាលពីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងការខូចខាតនោះ សរុបចំនួន ២១ខ្នង គឺនៅឃុំព្រៃត្រឡាច រងការខូចខាតផ្ទះ ១២ខ្នង របើកដំបូល១១ខ្នង និងរលំទាំងស្រុង ១ខ្នង។
ករណីនេះ កម្លាំងនគរបាលស្រុកទាំងពីរ បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។