ករណី​ផ្ទុះ​នៅ​តំបន់​រោងចក្រ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ កើនឡើង ៦៥០​នាក់​!

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​តំបន់​រោងចក្រ បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ បាន​រកឃើញ​អ្នក​វិជ្ជមាន​កើនឡើង​ចំនួន ៦៥០​នាក់​ហើយ​។​

​ក្រសួង ក៏​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់ បងប្អូន​កម្មករ​-​កម្មការិនី និង​ក្រុមគ្រួសារ ឬ​អ្នកស្នាក់នៅ​ជាមួយគ្នា ឬ​អ្នកលក់ដូរ ដែល​មិនទាន់​បានមក​ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក មេត្តា​រួសរាន់​មកជា​បន្ទាន់​។​

​សម្រាប់​អ្នក​ដែល​បានមក​យក​សំណាក​រួចហើយ សូម​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ តាម​វិធាន​សុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close