ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងបន្តឡើងដល់កម្ពស់១២,១០ម៉ែត្រ ខណៈទន្លេមេគង្គខេត្តត្បូងឃ្មុំឡើងដល់កម្ពស់១៣,៤១ម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកទល់នឹងម៉ោងជាង៣រសៀល ថ្ងៃទី២៦ ខែកក្កដា នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,១០ម៉ែត្រ ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ម៉ែត្រ។
ជាមួយគ្នានេះ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ ក៏បានឡើងដល់កម្ពស់ ១៣,៤១ម៉ែត្រផងដែរ ដោយបានលិចចូលលំនៅដ្ឋានប្រជាពលរដ្ឋ ផ្លូវ និងផ្ទៃដីកសិកម្មមួយចំនួននៅតំបន់ទំនាបតាមដងទន្លេ ក្នុងឃុំទន្លេបិត និងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។