គិតត្រឹមថ្ងៃម្សិលមិញ! អាជីវករនៅផ្សារចាស់ ១៨នាក់ តេស្តវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ មានអាជីវករនៅផ្សារចាស់ចំនួន ១៨នាក់ បានតេស្តឃើញវិជ្ជមានកូវីដ-១៩។

ជាមួយគ្នា ក្រសួង សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារចាស់ ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ទាំងអស់
ប្រសិនបើមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។