ម៉ាឡេស៊ី បន្ត​វិធានការ​រឹត​ត្បឹ​ត​លើ​ការធ្វើដំណើរ នៅ​ទូទាំងប្រទេស​

​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រី​សន្តិសុខ​ម៉ាឡេស៊ី​លោក Ismail Sabri Yaqoub នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាសថា វិធានការ​រឹត​ត្បឹ​ត​លើ​ការធ្វើដំណើរ នឹងត្រូវ​អូសបន្លាយ​ពេល​បន្តទៀត​នៅ​ទូទាំងប្រទេស ។

​ជាមួយគ្នានេះ អាជ្ញាធរ​របស់​ម៉ាឡេស៊ី​បាន​និយាយថា រដ្ឋ Johor , Kelantan, Penang, Selangor ព្រមទាំង​ទីក្រុង​គូ​ឡា​ឡាំ​ពួ នឹង​នៅតែ​ស្ថិតក្រោម​បទបញ្ជា​ហាមឃាត់​ការធ្វើដំណើរ (CMCO) ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៨ ខែមេសា ខណៈដែល​រដ្ឋ Sarawak នឹង​បន្ត​អនុវត្ត CMCO ពីថ្ងៃ​ទី​១៣ ដល់ទី​២៦ ខែមេសា​ខាងមុខនេះ ។

​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍ Covid-19 នៅក្នុង​ប្រទេស លោក Ismail Sabri បាន​និយាយថា ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​បាន​បង្ហាញថា ម៉ាឡេស៊ី​អាច​ប្រឈម​នឹង​រលក​ទី​៤ នៃ​ការឆ្លង​រីក​រាល​ជំងឺ COVID-19 ខណៈដែល​អត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង​យ៉ាងខ្លាំង ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close