សម្តេចតេជោ និងផ្តល់អាទិភាព យ៉ាងច្រើនដល់ពលរដ្ឋបើបក្សរបស់ខ្លួនជាប់ឆ្នោត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថាសម្តេចនិងផ្តល់អាទិភាព យ៉ាងច្រើនចំណុច ដល់ពលរដ្ឋ នៅទូទាំងប្រទេស ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សទៅវិស័យអប់រំ និងសុខាភិបាល ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនោះនឹងកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ និងផ្លូវដែក ជាដើម ព្រមទាំងដោះស្រាយទឹក មិនមែនទឹកទទួលទានទេ គឺទឹកស្រោចស្រពវិស័យកសិកម្ម ។ អគ្គិសនីផងដែរ ហើយសម្តេចជួយសម្រួលដល់ អ្នកវិនិយោគ ។ ពិសេសនោះគឺមិនយកពន្ធលើដីកសិកម្មរបស់ពលរដ្ឋឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។