ព្រឹកមិញ ឆេះឃាំ្លងមួយកន្លែង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន

នៅវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃាំ្លងមួយកន្លែង ស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន ១ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖

– រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង ១០០ម៉ែត្រគូប។

-រថយន្ត OCIC ជ្រោយចងា្វយ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ២០ម៉ែត្រគូប។

-រថយន្ត OCIC កោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ២០ម៉ែត្រគូប។

-រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន សើ្មនឹង ២០ម៉ែត្រគូប។

-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង១២ ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៨:០០នាទីព្រឹក នាថ្ងៃដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close