ស្រុក​ព្រៃកប្បាស រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ចំនួន ២​នាក់​!

ខេត្តតាកែវ​៖ អាជ្ញាធរ​ស្រុក​ព្រៃកប្បាស កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ប្រកាស​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ចំនួន ២​នាក់ នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រី​ទាំង ២​នាក់ គឺ​៖
​ទី​១) ឈ្មោះ ហែម សៅ​ទី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​
​ទី​២) ឈ្មោះ សេង ពុ​យ​ហ្វា ភេទ​ស្រី អាយុ​១២​ឆ្នាំ (​ត្រូវ​ក្មួយ​ស្ត្រី​ខាងលើ​) ស្នាក់នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ជាមួយគ្នា អាជ្ញាធរ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ព្រៃកប្បាស អ្នក​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​នៅផ្ទះ​គ្រូពេទ្យ​ផល្លា ព្រៃ​ល្វា ជាពិសេស​អាជីវករ​ផ្សារ​ព្រៃ​ល្វា​ផ្ទាល់ បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close