កម្ពុជាថ្ងៃនេះ! មានអ្នកឆ្លងកូវីដ១៩រហូតដល់ ៣៤៤នាក់ ខណៈមានអ្នកជា ២៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ៣៤៤នាក់ ខណៈអ្នកជំងឺចំនួន ២៩នាក់បានជាសះស្បើយ។

ក្រសួង បញ្ជាក់ថា អ្នកឆ្លងទាំង៣៤៤នាក់នោះ មាន៥នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស និង៣៣៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ២៤៣នាក់, ព្រះសីហនុ ៦នាក់, ស្វាយរៀង ៧១នាក់, កណ្ដាល ៨នាក់, ក្រចេះ ២នាក់, សៀមរាប ១នាក់, កោះកុង ៥នាក់ និងខេត្តតាកែវ ៣នាក់។
សម្រាប់អ្នកជាសះស្បើយទាំង២៩នាក់វិញ គឺមានម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ដែលអ្នកជាឆ្លងមកពីក្រៅប្រទេស និង២៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ២១៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៦៧៦នាក់, អ្នកជាសះស្បើយចំនួន ២ ៣១៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២ ៨៥៨នាក់, អ្នកស្លាប់ចំនួន ៣៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។