ក្រសួងសុខាភិបាល អប់រំ​ពី​ការតាមដាន​រោគសញ្ញា និង​ការថែទាំ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ស្ថិតក្នុង​ដំណាក់​កាលដែល​អ្នកជំងឺ​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ចំនួន​កើនឡើង​ច្រើន ហើយ​ទីកន្លែង​សម្រាប់​ដាក់ជូន​សម្រាក​ព្យាបាល​មានការ​ខ្វះខាត ក្រសួង កំពុងតែបន្ត​រៀបចំ​ទីកន្លែង ជា​បន្តបន្ទាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មិនទាន់​ទទួលបាន​កន្លែង​សម្រាក​ព្យាបាល សូម​បងប្អូន អនុវត្តតាម​ការណែនាំ ក្នុងការ​តាមដាន​រោគសញ្ញា និង​ការថែទាំ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ ដែលមាន​ជូន​ភ្ជាប់ ខាងក្រោម​នេះ​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close