ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនតាមដីកា របស់តុលាការ
កណ្តា៖ បុរសម្នាក់ដែរជាជនសង្ស័យត្រូវ បាននគរបាល ឃាត់ខ្លួនតាម ដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាល ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧ជាង នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។
បើយោងតាមសម្តីរបស់នគរបាលបានអោយដឹងថា ជនត្រូវ ចោទដែលនគរបាលឃាត់ខ្លួនឈ្មោះ សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញ៉ាឮដើម្បី កសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។