បិទសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប ដែលជាតំបន់ឆ្លងរាលដាលនៃជំងឺកូវីដ១៩!

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសម្រេចមួយ ដោយបញ្ជាក់ពីការបិទខ្ទប់សង្កាត់ចំនួនបី តែការលក់ដូរទំនិញ និងអាជីវកម្មដំណើរការបានជាធម្មតា, ហើយរដ្ឋបាលខេត្ត នឹងចាត់វិធានការចំពោះជនឆ្លៀតឱកាសឡើងថ្លៃទំនិញ។

សូមជម្រាបថា សេចក្តីសម្រេចនេះ គឺបានបិទខ្ទប់សង្កាត់ចំនួន៣ រួមមាន៖ សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចដូជខាងក្រោម ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។