ខេត្ត​កំពង់ធំរកឃើញករណីវិជ្ជមានកូវីដ១៩ម្នាក់ ជាកម្មករសំណង់លួចចេញពីភ្នំពេញ

រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា គេ​បាន​រកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ។

បុរសរូបនេះ បានជិះម៉ូតូផ្ទាស់ខ្លួនត្រឡប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅម្តុំផ្សារអូឌឹម និងបានឈប់ចាក់សាំងនៅចោមចៅ រួចបន្តដំណើររហូតដល់ខេត្តកំពង់ធំដោយបានគេចប៉ុស្តិ៍ត្រូតពិនិត្យតាមផ្លូវទឹកឆា។

ពេលដល់ផ្ទះម្តាយបានជូនដំណឹងដល់មេភូមិ ហើយក្រុមការងារបានចុះទៅយកសំណាក ក្រោយមកក៏រកឃើញវិជ្ជមានកូវីដ-១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close