ថ្ងៃនេះ! រកឃើញអ្នកឆ្លងក្នុងសហគមន៍ថ្មី ២៦២នាក់ និងមានអ្នកជាពីជំងឺកូវីដ១៩ ៧៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍ ២៦២នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៧៤នាក់ ជាសះស្បើយ។

ក្រសួង បញ្ជាក់ថា អ្នកឆ្លងទាំង ២៦២នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ២៣២នាក់, ព្រះសីហនុ ១២នាក់, ត្បូងឃ្មុំ ២នាក់, តាកែវ ២នាក់, ស្វាយរៀង ១នាក់, សៀមរាប ២នាក់, ពោធិ៍សាត់ ២នាក់, ព្រៃវែង ២នាក់, កណ្ដាល ៤នាក់, កំពង់ធំ ១នាក់, កំពង់ស្ពឺ ១នាក់ និងកំពង់ចាម ២នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ៧៤នាក់វិញ គឺជាអ្នកជាឆ្លងមកពីក្រៅប្រទេស ២នាក់ និង ៧២នាក់ទៀត ជាអ្នកឆ្លងក្នុងសហគមន៍ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ៤៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២ ៣៩៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៣ ០៤៤នាក់, អ្នកស្លាប់ចំនួន ៣៨នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ គឺកើនឡើង ៤ ៩៣៨នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។