ឃាត់ខ្លួនមនុស្ស៣នាក់ រឹបអូសគ្រឿងញៀន ៣កញ្ចប់ធំតូច នៅស្រុកមោងឫស្សី

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី បានបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី១២ ភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ទី១-ឈ្មោះណារុំ សារីម ភេទប្រុស អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ វណ្ណ វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះ ថង ខឿន ហៅ គ្រូក្មេង ភេទប្រុស អាយុ៥៥ឆ្នាំ។ ចំណែកវត្ថុតាងចាប់បាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣កូនថង់ (ទម្ងន់១១៥,០៥) ទូរស័ព្ទ២គ្រឿង ម៉ូតូ១គ្រឿង ដែកកេះ១ និងកាបូបស្ពាយ១។
បច្ចុប្បន្ននគរបាលស្រុក បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។