វាយខ្នោះប៉ូលិសផ្កាយ២ម្នាក់ និងគូរកន ដែលបំពានបម្រាមជួបជុំ

បុរសដែលមានឋានៈផ្កាយ២ ក្នុងស្ថាប័នប៉ូលីស រួមទាំងគូរកនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចវាយខ្នោះកាលពីយប់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង៣មានឈ្មោះ :
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
ពួកគេត្រូវបានចាប់ខ្លួន ពេលកំពុងផឹកស៊ី រាំច្រៀងសប្បាយ ដោយហៅមនុស្សមកជួបជុំប្រមាណពី៣០ទៅ៤០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។