វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ​ដឹក​មក​ដល់​កម្ពុជាហើយ

វ៉ាក់សាំងប្រឆាំង​កូវីដ១៩ ស៊ីណូវ៉ាក់ ​ផលិត​នៅប្រទេសចិន ដែល​កម្ពុជាបញ្ជាទិញ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត បានដឹកមក​ដល់អាកាសយាដ្ឋានអន្តរជាតិភ្នំពេញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ តាមជើងយន្តហោះពិសេស។

សូម​បញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាជើងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close