រកឃើញអាជីវករ និងសន្តិសុខផ្សារដើមគប្រមាណ១០០នាក់ឆ្លងកូវីដ១៩ អាជ្ញាធរសម្រេចបិទផ្សារដើមគ និងផ្សារបន្លែជុំវិញរយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃម្សិលមិញនេះ បានសម្រេចធ្វើការបិទជាបណ្តោះអាសន្នចំពោះផ្សារដើមគ និងផ្សារបន្លែ ដែលស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានរកឃើញអាជីវករ ក៏ដូចជាកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ ១០០នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុងស្ថានភាពយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភបំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។