ធ្ងន់ធ្ងរណាស់ថ្ងៃនេះ! មនុស្សជាង៦រយនាក់ឆ្លងកូវីដ១៩ និងស្លាប់៤នាក់

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃនេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់ ដែលជាចំនួនដ៏ច្រើន ធ្វើឲ្យមានការព្រួយបារម្ភបំផុត។
ក្នុងចំណោមឆ្លងថ្មីទាំងជាង៦រយនាក់នេះ នៅរាជធានីភ្នំពេញមានចំនួន ៤៩៣នាក់, ខេត្តព្រះសីហនុចំនួន ៧៥នាក់, ខេត្តកណ្ដាលចំនួន ៣១នាក់, ខេត្តតាកែវចំនួន ០២នាក់, ខេត្តស្វាយរៀងចំនួន ០៨នាក់, ខេត្តព្រៃវែងចំនួន ០៥នាក់, ខេត្តកំពង់ស្ពឺចំនួន ០៣នាក់ និងខេត្តកំពង់ចាមចំនួន ០១នាក់។
ដូច្នេះ គិតត្រឹមព្រឹកមិញនេះ ករណីឆ្លងកូវីដ១៩សរុបនៅកម្ពុជា កើនដល់ ៦៣៨៩នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ ចំនួន ៥៨៤៦នាក់, ជាសះស្បើយចំនួន ២៤៧៦នាក់, កំពុងព្យាបាលចំនួន ៣៨៦៥នាក់ និងករណីអ្នកស្លាប់ចំនួន ៤៣ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។