សម្តេច ហ៊ុន សែន បញ្ជាឲ្យ​បញ្ចេញ​អង្ករ​១៤០តោន ចែកជូនពលរដ្ឋខ្វះខាតនៅរាជធានីភ្នំពេញ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឲ្យ​ដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យ​បញ្ចេញអង្ករចំនួន១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត នៅក្នុងមូលដ្ឋាន។

តាមការបញ្ជាក់របស់លោកអភិបាលរាជធានីភ្នំពេញ អង្ករដែលជាអំណោយរបស់សម្តេច ហ៊ុន សែន ប្រមាណ ១៤០តោននេះ នឹងដឹកទៅកាន់ខណ្ឌទាំង១៤ ដោយ ក្នុងមួយខណ្ឌចំនួន១០តោន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះដើម្បីទុកឱ្យអភិបាលខណ្ឌយកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ។

ជាមួយគ្នា​នេះ លោក​ ឃួង ស្រេង ក៏បានណែនាំឲ្យ​អភិបាលខណ្ឌទាំងអស់ តាមដានឲ្យ​ជាប់ជាប្រចាំលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីពិនិត្យ​​មើលការដង្ហោយ ហៅរកជំនួយពីសំណាក់ប្រជាពលរដ្ឋ ដែលខ្វះខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close