បិទផ្សារទួលសង្កែ និងផ្សារបឹងត្របែកផ្លាហ្សា ក្រោយពីមានអាជីវករ និងសន្តិសុខឆ្លងកូវីដ១៩

ផ្សារទួលសង្កែ ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ និងផ្សារបឹងត្របែកផ្លាហ្សា ដែលស្ថិត​នៅក្នុងខណ្ឌចំការមន ត្រូវ​បានអាជ្ញាធរសម្រេចធ្វើការ​បិទជា​បណ្តោះអាសន្ន​រយៈ​ពេល​១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

ការបិទផ្សារទាំងពីរនេះ ត្រូវបានអាជ្ញាធរអះអាងថា គេបានរកឃើញក្រុមអាជីវករ ក៏ដូចជាសន្តិសុខនៅផ្សារនោះ​មានវិជ្ជមានវីរុសកូវីដ១៩ ដូច្នេះដើម្បីបង្ការទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃជំងឺកូវីដ១៩ អាជ្ញាធរចាំបាច់​ត្រូវ​បិទផ្សារទាំងនេះជា​បណ្តោះអាសន្នសិន ហើយ​ក៏​បានស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​ដែលមានការពាក់ព័ន្ធ និង​សង្ស័យ សូមទៅយកសំណាក ព្រមទាំង​អនុវត្តវិធានការចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល​ឲ្យ​បានត្រឹមត្រូវបំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close