បិទផ្សារពោធិ៍ចិនតុងមួយទៀត ក្រោយមានអ្នកជំងឺកូវីដ១៩បានចូល

ផ្សារពោធិ៍ចិនតុង ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរសម្រេចធ្វើការផ្អាកដំណើរការបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង០ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ទៅដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញចូលផ្សារខាងលើនៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់នៅផ្សារពោធិ៍ចិនតុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។