ឃាត់រថយន្តសាំយ៉ុងដឹកទំនិញ ប្រទះឃើញជនជាតិចិន១១នាក់ពួនក្នុងនោះ ប្រុងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ
កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅចំណុចភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ (ប្រុស) ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។
ក្រោយការឃាត់ខ្លួន ជនជាតិចិនទាំង១១នាក់ ត្រូវបានបញ្ជូនឲ្យកម្លាំងនគរបាលអន្តោប្រវេសន៍ បន្តអនុវត្តនិតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។