កងទ័ពចាប់ផ្តើមចេញជួយដឹកស្បឿងជូនពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកម្លាំងទ័ពចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ដោយ​ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

បើតាមលោក ហ៊ុន ម៉ាណែត កម្លាំងដែលបញ្ជូនជំហានដំបូងនេះ ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដោយ​ប្រើប្រាស់រថយន្ត២០គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close