គម្រោង​បញ្ចេញ​ទឹក​សំណល់​របស់​ជប៉ុន ដែលមាន​សារធាតុ​វិទ្យុសកម្ម រង​ការប្រឆាំង​យ៉ាងខ្លាំង​ពី​កូរ៉េខាងត្បូង​

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២០ ខែមេសា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា​និស្សិត​មហាវិទ្យាល័យ​កូរ៉េខាងត្បូង​ជាង ៣០​នាក់​បាន​កោរសក់​នៅមុខ​ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ក្នុងការ​បញ្ចេញ​ទឹក​សំណល់​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ចូលទៅក្នុង​សមុទ្រ​។​

​ប៉ូលីស​បាន​ព្យាយាម​បំបែកហ្វូង​មនុស្ស​ដែល​បាន​ស្រែក និង​លើក​បដា​នៅមុខ​ស្ថានទូត​ជប៉ុន ប៉ុន្តែ​មិនអាច​រារាំង​សកម្មភាព​ទាំង​បានទេ បើទោះបី​មានការ​ហាមឃាត់​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ COVID-19 កុំ​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ជាង ១០​នាក់​ក៏ដោយ​។​

​ក្រុមបាតុករ​ដែល​កោស​ក់​ត្រូវបាន​គេ​រុំ​ជាមួយ​ក្រណាត់​ពណ៌​ស ដែលមាន​សរសេរ​សារ​ថ្កោលទោស​ផែនការ​ជប៉ុន ដែល​គ្រោង​នឹង​បញ្ចេញ​ទឹក​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា ចូលទៅក្នុង​សមុទ្រ និង​អំពាវនាវ​ឲ្យ​លុបចោល​វិញ​។​ ​នៅលើ​ក្រណាត់​រុំ​លើ​ខ្លួន​ពួកគេ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​រដ្ឋាភិបាល​ជប៉ុន​គួរតែ​លុបចោល​ផែន​បញ្ចេញ​ទឹក​កខ្វក់ ជាបន្ទាន់​»​។​

​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​បញ្ចេញ​ទឹក​ជាង ១​លាន​តោន ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​រញ្ជួយ​ដី និង​ស៊ូណាមិ កាលពី​១០​ឆ្នាំមុន ចូលទៅក្នុង​មហាសមុទ្រ​ប៉ា​ស៉ី​ហ្វិ​ក ក្នុង​រយៈពេល ២​ឆ្នាំ​ខាងមុខ​។​ ការសម្រេចចិត្ត​ខាងលើ បាន​ជួបនឹង​ការបង្ហាញ​ក្តីបារម្ភ​ពី​សំណាក់ សហគមន៍​អ្នកនេសាទ​នៅក្នុង​ប្រទេស​ជប៉ុន​ផ្ទាល់ ក៏ដូចជា​ពី​សំណាក់​ប្រទេសជិតខាង​នៅក្នុង​តំបន់ ដូចជា​កូរ៉េខាងត្បូង និង​ចិន​ជាដើម​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close