អ្នកផឹកស៊ីចាក់ធុងបាស់៤នាក់នៅស្រុកសំរោង ដែលល្មើសនឹងបំរាមអាជ្ញាធរកំឡុងកូវីដ១៩ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យម្នាក់១លានរៀល
ចៅក្រមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសមនុស្សចំនួន៤នាក់ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់១លានរៀល ចំពោះបទល្មើសមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល។
គួររំលឹកថា កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ ក្រោយពីពួកគេបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេង នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយល្មើសនឹងបំរាមរបស់អាជ្ញាធរ ជាពិសេសសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលមិនឲ្យមានការជួបជុំផឹកស៊ីដែលនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។