ករណីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះហើយ។
សូមបញ្ជាក់ថា បុរសឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។