ហាងម៉ាស្សាវៀតណាមល្មើសបំរាមរាជរដ្ឋាភិបាល ត្រូវអាជ្ញាធរខេត្តកោះកុងចុះ​បិទ

ហាងម៉ាស្សាដែលសំបូរដោយស្រ្តីជនជាតិវៀតណាមមួយកន្លែងស្ថិត​នៅ​សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែល​គេ​ដឹងថា គឺជារបស់ប្រពន្ធ លោក ប្រាក់ ប៊ុនថន អតីតអធិការរងក្រុងខេមរភូមិន្ទ (ចូលនិវត្តន៍) ត្រូវអាជ្ញាធរ​ចុះ​បិទអាជីវកម្មទាំងស្រុងកាលពីថ្ងៃទី២០ មេសា ម្សិលមិញ បន្ទាប់ពីរកឃើញថា បាន​ល្មើសនឹងបំម្រាមនិងការណែនាំរាជរដ្ឋាភិបាលកម្ពុជា កំឡុង​ការរីករាលដាល នៃជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ថ្លែងថា ក្នុងការចុះបិទហាងម៉ាហ្សានោះ គេបានរកឃើញបុគ្គលិកជាស្រ្តីជនជាតិវៀតណាមចំនួន៣នាក់គ្មានលិខិតឆ្លងដែន ហើយ​ពេលនេះក្រុមការងារបានរៀបចំឯកសារសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក៏បានឲ្យ​ដឹងដែរថា ម្ចាស់ទីតាំងម៉ាស្សានេះមានឈ្មោះ ង្វៀង គឹមសៀង ជាភរិយារបស់ឈ្មោះ ចក់ អតីតអធិការរងក្រុងខេមរភូមិន្ទ (បច្ចុប្បន្នចូលនិវត្តន៍) ដូច្នេះលោកសម្រេចបិទអាជីវកម្មមិនអនុញ្ញាតឲ្យ​ដំណើរការបន្តទៀតឡើយ ពោលគឺចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close