អាជ្ញាធរខេត្ត​ព្រះសីហនុ សម្រេច​បន្ត​ផ្អាក​អាជីវកម្ម​លក់ដូរ នៅក្នុង​ផ្សារលើ ចំនួន​៤​ថ្ងៃ​បន្ថែមទៀត​

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​ការផ្អាក​ជាប​ណ្តោះ​អាសន្ន នូវ​អាជីវកម្ម​លក់ដូរ​នៅក្នុង​ផ្សារលើ ក្រុងព្រះសីហនុ ត្រូវបាន​លើកលែង​ចំពោះ​ជា​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគ បរិភោគ (​បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់​ធញ្ញជាតិ អង្ករ​…​។​ល​។​) ដោយ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល ៤​ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទុកពេល​ឱ្យ​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគ បរិភោគ​ទាំងអស់ បានផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​វីដ​-១៩ លើក​ទី​២ ដល់​មន្ត្រី​សុខាភិបាល បន្ទាប់ពី​បានផ្តល់​វត្ថុ​សំណាក​លើក​ទី​១ រយៈពេល ៥​ថ្ងៃ ហើយ​ត្រូវមាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ​-១៩ ពី​មន្ទីរ​សុខាភិបាល​ខេត្ត ទើប​អាច​អនុញ្ញាត​ឱ្យចូល​លក់ដូរ​វិញ​បាន​។​

​សូម​អាន​សេចក្តីសម្រេច​ខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close