សម្តេចតេជោ បញ្ជាក់ពីការធ្វើតេស្តកូវីដ១៩ មុនពេលចាកចេញទៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងគេហទំព័រផ្លូវការរបស់សម្តេចថា ដោយសារតម្រូវការនៃ
វិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេច សម្រេចចេញដំណើរទៅហ្សាកាតា
នៅម៉ោង១៣រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ដូចនេះ សម្តេចនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ទី២២ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀត នៅឥណ្ឌូនេស៊ី ថ្ងៃទី២៣
ខែមេសា ឆ្នាំ២០២១។
សម្តេច បានបញ្ជាក់ផងដែរ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។