TikTok រង​ការចោទប្រកាន់​លួច​ប្រមូល​ទិន្នន័យ​ឯកជន​កុមារ​នៅ​អឺរ៉ុប​

​អង់គ្លេស​៖ TikTok ដែលជា​កម្មវិធី​វីដេអូ​ដ៏​ពេញនិយម និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន បាយ​ដាន (ByteDance) អាច​ប្រឈម​នឹង​ការបង់ប្រាក់​សំណង​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ផោន​នៅ​តុលាការ​ជាន់ខ្ពស់​ទីក្រុង​ឡុង​ដ៍ ជុំវិញ​ការចោទប្រកាន់ថា បាន​ប្រមូល​ទិន្នន័យ​ឯកជន​របស់​កុមារ​អឺរ៉ុប​រាប់លាន​នាក់​ដោយ​ខុសច្បាប់​។​

​នៅក្នុង​ពាក្យបណ្ដឹង​បាន​ចោទប្រកាន់ថា ក្រុមហ៊ុន ByteDance ដែលជា​មេ​ធំ​របស់ TikTok បាន​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់ ដែលជា​កុមារ​ចាប់តាំងពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ការប្រមូល​នោះ គឺធ្វើឡើង​ក្នុង​រូបភាព​ខុសច្បាប់ និង​រំលោភ​លើ​កម្មសិទ្ធិឯកជន​ភាព ហើយ​គេ​មិនបាន​ដឹងថា ទិន្នន័យ​ទាំងនោះ TikTok បាន​យកទៅ​ប្រើ​ក្នុង​គោលដៅ​អ្វី​នោះទេ​។

​ទិន្នន័យ​ដែល TikTik បាន​ប្រមូល​គឺជា​ទិន្នន័យ​ឯកជន ដែល​រួមមាន លេខ​ទូរស័ព្ទ អ​សយ​ដ្ឋា​ន និង​វីដេអូ​ផ្សេងៗ​ដែល​ពួកគេ​បាន​បង្ហោះ​។ ហើយ​បើសិនជា​ក្រុមមន្ត្រី​ជំនាញ និង​អាជ្ញាធរ​រកឃើញ​ដូច​ការចោទប្រកាន់​មែន​នោះ កម្មវិធី​វីដេអូ​ដ៏​ពេញនិយម​នេះ នឹងត្រូវ​បង់ប្រាក់​ពិន័យ​រាប់ពាន់​លាន​ផោន ដែលជា​ការពិន័យ​មួយ​ក្នុង​ទឹកប្រាក់​យ៉ាងខ្ពស់​បំផុត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close