ថ្ងៃនេះ! កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣០៣នាក់ទៀត ខណៈមានអ្នកជារហូត ២៣៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣០៣នាក់ ខណៈមានអ្នកជាសះស្បើយរហូត ២៣៩នាក់។
ក្រសួង បានបញ្ជាក់ថា អ្នកឆ្លងទាំង ៣០៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ២៤៨នាក់, ខេត្តព្រះសីហនុ ១៩នាក់, ខេត្តកណ្តាល ២៦នាក់, ខេត្តតាកែវ ៨នាក់ និងខេត្តកំពត ២នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ២៣៩នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៧៤៧នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៤៧ ២០២នាក់, អ្នកជាសះស្បើយ ៤ ៨៩៣នាក់, អ្នកកំពុងសម្រាកព្យាបាល ២ ៤០៦នាក់, អ្នកស្លាប់ចំនួន ៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។