១ថ្ងៃ ម្សិលមិញ! ភ្លៀងនឹងខ្យល់កន្ត្រាក់ វាយប្រហារខេត្តចំនួន៣ ខូចខាតផ្ទះពលរដ្ឋជាង ៥០ខ្នង
ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញ បាតុភូតធម្មជាតិភ្លៀងលាយលំខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើខេត្តចំនួន៣ នៃប្រទេសកម្ពុជា បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នង និងសាលារៀន ២ខ្នង។
ក្រសួង បញ្ជាក់ថា ខេត្តទាំង៣ ដែលរងការវាយប្រហារដោយភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នោះ គឺនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ១១ខ្នង តែមិនប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វពាហនៈទេ។
នៅចំណុចភូមិចំរើនឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង របើកដំបូលស័ង្កសី និងដំបូលក្បឿង និងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះប្រជាពលរដ្ឋ ៣៣ខ្នង និងសាលារៀន ០២ខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។