អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល និង​អភិរក្ស​ក្បាច់ចម្លាក់​នៅ​កំពូល​ប្រាសាទអង្គរវត្ត​

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេស​អាល្លឺម៉ង់ ជួសជុល អភិរក្ស​ក្បាច់ចម្លាក់​នៅ​ជ្រុង​ខាងជើង​ឈៀង​ខាងកើត រួត​ទី​២​នៃ​កំពូល​ប្រាសាទអង្គរវត្ត និង​សង្គ្រោះបន្ទាន់​នូវ​ផ្នែក​មួយចំនួនទៀត​របស់​ប្រាសាទ​នេះ​។​

​ការជួសជុល​អភិរក្ស​ក្បាច់ចម្លាក់​នៅ​កំពូល​ប្រាសាទអង្គរវត្ត​នេះ បានចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ មកដល់​ពេល​ប​ច្ច​ប្បន្ន​អនុវត្តបាន​ប្រមាណ​៤០​ភាគរយ និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close